ព្រឹកថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក ឈុន ស៊ីនីម អនុប្រធានមន្ទីរ តំណាងលោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរបានចូលរួម (វគ្គបណ្ដុះបណ្ដាលស្ដីពីវិធីសាស្ត្រផ្ទៀងផ្ទាត់ឃុំ បញ្ចប់ការបន្ទោបង់ពាសវាលពាស កាល ODF) រយ:ពេល២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។